(ភាសាខ្មែរ) ពិធីចុះកិច្ចព្រមព្រៀងលើភាពជាដៃគូគាំទ្រដោយមោទកៈរវាងយុទ្ធនាការ #BeyondTheGames និងក្រុមហ៊ុនសប្បាយ ឌីជីថល ផ្លាស

(ភាសាខ្មែរ) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២រសៀល យុទ្ធនាការ #BeyondTheGames និងក្រុមហ៊ុនសប្បាយ ឌីជីថល ផ្លាស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងភាពជាដៃគូគាំទ្រដោយមោទកៈ នៅអគារ The Kampus។

ពិធីចុះកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃយុទ្ធនាការ #BeyondTheGames និងលោក ជី សិលា នាយកប្រតិបត្តិនៃក្រុមហ៊ុនសប្បាយ ឌីជីថល ផ្លាស ក្រោមកិច្ចសហការផ្សព្វផ្សាយ ផលិត និងចេញផ្សាយមាតិកាសំខាន់ៗ ដើម្បីបញ្រ្ជាបព័ត៌មានទៅកាន់សាធារណជនឱ្យកាន់តែទូលំទូលាយ និងពង្រីកវិសាលភាពរបស់កម្ពុជា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

   

#BeyondTheGames #បេះដូងលោតក្នុងចង្វាក់តែមួយ #HeartsBeatinSync

By (ភាសាខ្មែរ) Beyond The Games Created 15 March 2023

You May Like

NEWS |
លឹបកីឡាបាល់ទាត់ វិសាខា

(ភាសាខ្មែរ)

វិសាខា:

” ក្រុមការងារ គ្រូបង្វឹក កីឡាករ នៃក្លិបកីឡា​បាល់​ទាត់ វិសាខា ទាំង​អស់ បាន​ចូល​រួម​ក្នុង​យុទ្ធ​នា​ការ #BeyondTheGames ទោះ​បីជា​នៅ​ក្នុង​ទី​លាន ឬក្រៅទីលាន រាល់ពេលដែលយើងមានការលំបាក យើង​តែងតែជួយយកអាសារគ្នាជានិច្ច។ នេះហើយជា «ភាសាបេះដូង» របស់​យើង នេះហើយជា «ភាសាបេះដូង» របស់កម្ពុជា។ ចុះ​ភាសា​បេះដូង​របស់​អ្នកជាអ្វី? 😍
💙 «ភាសាបេះដូង» អាចបង្ហាញតាមលក្ខណៈផ្សេងៗពីគ្នាតាមរយ:ពាក្យសម្តី កាយវិការ និងទង្វើជាដើម។ ពេលខ្លះកាយវិការបេះដូងដ៏សាមញ្ញមួយ ក៏អាចបង្ហាញពីភាសាបេះដូងដ៏មានអត្ថន័យនៅពីក្រោយនោះ។
យើងទាំងអស់គ្នាឆ្ពោះទៅកាន់ SEA Game 2023 “