(ភាសាខ្មែរ) សន្និសីទសារព័ត៌មានស្ដីពី «បេះដូងច្រើនជាងគេលើពិភពលោក» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលម៉ានី (អគារ The Kampus)។
សន្និសីទសារព័ត៌មាននេះប្រព្រឹត្តទៅក្នុងបំណងដើម្បីជម្រាបជូនដំណឹងដល់សាធារណជន ដើម្បីជ្រាបជាព័ត៌មានអំពីការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» ដោយផ្ដោតលើការចូលរួមគាំទ្រ និងសាទរក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។