បញ្ចូលនូវអនុស្សាវរីយ៍របស់អ្នក

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា បានបង្ហាញពីបញ្ហាប្រឈម ដែលក្រុមជម្រើសជាតិកម្ពុជា អាចនឹងជួបប្រទះ សម្រាប់ការឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយនោះជាអ្វីដែលប្រធានសហព័ន្ធរូបនោះ ប្រាប់ឲ្យសមាជិក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាគិត និងរួមគ្នាទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហានេះ នឹងធ្វើឲ្យក្រុមកម្ពុជា អាចដណ្តើមបានមេដាយជូនប្រទេសជាតិ។ថ្លែងនៅក្នុងមហាសន្និបាត កាលពីថ្ងៃចន្ទ លោក សៅ សុខា បានលើកឡើងថា៖ «ការការធ្វើជាម្ចាស់ផ្ទះ និងការរៀបចំព្រឹត្តិការណ៍បានល្អ នោះជារឿងម្យ៉ាង ដែលប្រហែលជាអាចនឹងងាយធ្វើជាង បើសិនជាយើងមានលុយគ្រប់គ្រាន់ ព្រោះឥឡូវនេះបច្ចេកទេសជឿនលឿន ប៉ុន្តែបញ្ហាដែលយើងគិតទុក ហើយយល់ថា ជាបញ្ហាប្រឈម នោះគឺគុណភាពកីឡាករបាល់ទាត់របស់យើង ថាតើយើងអាចមានលទ្ធភាព ដើម្បីដណ្តើមមេដាយបានឬអត់?»