អរគុណ ក្លឹបកីឡាបាល់ទាត់ វិសាខា សម្រាប់ការចូលរួមជាមួយយុទ្ធនាការ #BeyondTheGames។
វិសាខា:
” ក្រុមការងារ គ្រូបង្វឹក កីឡាករ នៃក្លិបកីឡាបាល់ទាត់ វិសាខា ទាំងអស់ បានចូលរួមក្នុងយុទ្ធនាការ #BeyondTheGames ទោះបីជានៅក្នុងទីលាន ឬក្រៅទីលាន រាល់ពេលដែលយើងមានការលំបាក យើងតែងតែជួយយកអាសារគ្នាជានិច្ច។ នេះហើយជា «ភាសាបេះដូង» របស់យើង នេះហើយជា «ភាសាបេះដូង» របស់កម្ពុជា។ ចុះភាសាបេះដូងរបស់អ្នកជាអ្វី?
«ភាសាបេះដូង» អាចបង្ហាញតាមលក្ខណៈផ្សេងៗពីគ្នាតាមរយ:ពាក្យសម្តី កាយវិការ និងទង្វើជាដើម។ ពេលខ្លះកាយវិការបេះដូងដ៏សាមញ្ញមួយ ក៏អាចបង្ហាញពីភាសាបេះដូងដ៏មានអត្ថន័យនៅពីក្រោយនោះ។
យើងទាំងអស់គ្នាឆ្ពោះទៅកាន់ SEA Game 2023 “